សមាគមឧកញ៉ាកម្ពុជា
ដែលប្រមូលផ្តុំដោយក្រុមអ្នកជំនួញធំៗដ៏មានឥទ្ធិពលនៅក្នុងប្រទេស
ត្រូវបានប្រកាសទទួលស្គាល់ជាស្ថាប័នឯកជនតែមួយគត់
ដែលតំណាងឲ្យអ្នកមានគោរមងារឧកញ៉ាទាំងអស់នៅកម្ពុជា។
សមាគមឧកញ៉ាកម្ពុជាដែលមានអក្សរកាត់
«ស.ឧ.ក » មានសម្ដេចតេជោ ហ៊ុន សែន ជាប្រធានកិត្តិយស
និងអ្នកឧកញ៉ា លី យ៉ុងផាត់ ជាប្រធានសមាគម។
ដោយឡែក តើសមាគមដ៏មានឥទ្ធិពលនេះមានប្រវត្តិ
និងដំណើរការការងារយ៉ាងដូចម្ដេច? សង្ខេប និង
បកស្រាយដូចតទៅ............។
សមាគមឧកញ៉ាកម្ពុជា
បង្កើតឡើងជាផ្លូវការនិងចុះបញ្ជីជាសមាគមស្របច្បាប់ ដោយក្រសួងមហាផ្ទៃ តាមរយៈលិខិតលេខ
៥៧៥៩ ប្រ.ក. ចុះថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២២។ បច្ចុប្បន្ន ស.ឧ.ក
ដឹកនាំនិងតម្រង់ទិសដោយសមាជិកក្រុមប្រឹក្សាភិបាលចំនួន ៣២ រូប ដែលមានអាណត្តិ
៥ ឆ្នាំ ហើយការងារប្រចាំថ្ងៃត្រូវបានអនុវត្តដោយអគ្គលេខាធិការដ្ឋាន
ក្រោមការដឹកនាំរបស់អគ្គលេខាធិការ ១ រូប។
ស.ឧ.ក
មានគណៈកម្មការជំនាញចំនួន ៤ រួមមាន៖
១.
គណៈកម្មការសមាជិកភាព វិន័យ និងក្រមសីលធម៌
២. គណៈកម្មការកិច្ចការច្បាប់
៣. គណៈកម្មការរដ្ឋបាល និងហិរញ្ញវត្ថុ
៤. គណៈកម្មការទំនាក់ទំនងសាធារណៈ
និងអន្តរជាតិ។
សមាជិករបស់ ស.ឧ.ក មាន ៣ ប្រភេទ គឺ៖
១. សមាជិកស្ថាបនិក
២. សមាជិកសកម្ម
៣. សមាជិកទ្រទ្រង់
អ្នកទទួលបានគោរមងារឧកញ៉ា ឫអ្នកឧកញ៉ា
តាមរយៈព្រះរាជក្រឹត្យដែលប្រោសប្រទានដោយព្រះមហាក្សត្រនៃអាចដាក់ពាក្យសុំចូលជាសមាជិក
ស.ឧ.ក បានដោយបំពេញនូវលក្ខខណ្ឌដែលមានចែងក្នុងលក្ខន្តិកៈ និងបទបញ្ជាផ្ទៃក្នុងរបស់
ស.ឧ.ក។
ទស្សនៈវិស័យរបស់ ស.ឧ.ក
គឺរក្សានិងលើកកម្ពស់ឧត្តមភាពនៃគោរមងារឧកញ៉ាក្នុងការចូលរួមជាមួយរាជរដ្ឋាភិបាលដើម្បីអភិវឌ្ឍសង្គម
និងសេដ្ឋកិច្ចកម្ពុជាអោយកាន់តែរីកចម្រើនថែមទៀត។ បេសកកម្មចំបងៗរបស់ ស.ឧ.ក.
រួមមាន៖
១.
តំណាងឲ្យសម្លេងរួម សកម្មភាពមនុស្សធម៌រួម និងការរក្សាការពារឧត្តមភាពនៃគោរមងារឧកញ៉ា។
២.
រួមគ្នាចូលរួមចំណែកក្នុងសកម្មភាពសង្គម និងសប្បុរសធម៌នានា ដើម្បីបង្កើនកិត្យានុភាព
ឧត្តមភាព និងគុណធម៌របស់ឧកញ៉ាឱ្យកាន់តែខ្ពង់ខ្ពស់ថែមទៀត។
៣. លើកកម្ពស់ការគោរពច្បាប់
និងលិខិតបទដ្ឋានគតិយុត្តនានារបស់ព្រះរាជាណាចក្រកម្ពុជា។
៤. បង្កើតវេទិកា សិក្ខាសាលា
និងកម្មវិធីផ្សេងៗដើម្បីលើកកម្ពស់ភាពជាដៃគូរនៅក្នុងសកម្មភាពពាណិជ្ជកម្ម
និងការរវិនិយោគនៅក្នុងព្រះរាជាណាចក្រកម្ពុជា។
តាមរយៈលិខិតលេខ៣៤៩
សជណ និងលិខិតលេខ៣៥០ សជណ របស់ទីស្តីការគណៈរដ្ឋមន្ត្រី ស.ឧ.ក
បានទទួលការគាំទ្របន្ថែមទៀតពីរាជរដ្ឋាភិបាលដូចខាងក្រោម៖
– សម្តេចអគ្គមហាសេនាបតីតេជោ
ហ៊ុន សែន
នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្របានយល់ព្រមធ្វើជាប្រធានកិត្តិយសរបស់សមាគមតាមការគោរពអញ្ជើញរបស់
អ្នកឧកញ៉ា ប្រធានសមាគម
– ទទួលស្គាល់ ស.ឧ.ក
ជាស្ថាប័នឯកជនតែមួយគត់ដែលតំណាងឲ្យអ្នកមានគោរមងារឧកញ៉ាទាំងអស់នៅកម្ពុជា។
– ស្ថិតនៅក្រោមអភិបាលកិច្ចផ្នែកបច្ចេកទេសរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា
និងទទួលស្គាល់ ស.ឧ.ក
ជាដៃគូររបស់រាជរដ្ឋាភិបាលក្នុងការជំរុញលើកកំពស់ពាណិជ្ជកម្ម
និងវិនិយោគនៅកម្ពុជា
– អនុញ្ញាតឲ្យចូលរួមជាមួយសម្តេចតេជោ
ក្នុងបេសកកម្មមួយចំនួនទាំងក្នុង
និងក្រៅប្រទេសដែលជំរុញលើកកំពស់ការធ្វើពាណិជ្ជកម្ម និងវិនិយោគកម្ពុជា។
លោក ខៀវ សុភ័គ
អ្នកនាំពាក្យក្រសួងមហាផ្ទៃបានប្រាប់អ្នកសារព័ត៌មានក្នុងសន្និសីទវឌ្ឍនភាពរបស់ក្រសួងមហាផ្ទៃកាលពីពេលកន្លងទៅថា
តាមតួលេខពីក្រសួងព្រះបរមរាជវាំង ឧកញ៉ាបច្ចុប្បន្នមានជាង ៧០០ នាក់។
តាមអនុក្រឹត្យថ្មីរបស់រដ្ឋាភិបាលកាលពីឆ្នាំ២០១៧
បុគ្គលដែលទទួលបានគោរមងារឧកញ៉ា ត្រូវចូលរួមអភិវឌ្ឍសង្គម
ដោយផ្តល់ជាប្រាក់ឬសម្ភារៈដែលមានតម្លៃលើសពី ៥០ ម៉ឺនដុល្លារ៕
Via: kampucheathmey
Comments
Post a Comment