ប្រវត្តិ សង្ខេប ឧកញ៉ា ទៀ វិចិត្រ-History of Tea Vichet by សង្ខេប Sangkeb


ឧកញ៉ា ទៀ វិចិត្រ ជាអ្នករកស៊ីនៅទិសនារតី​ដ៏ល្បីល្បាញ​ច្រើនឆ្នាំមកហើយលើវិស័យ ទេសចរណ៍ បដិណ្ឋារកិច្ច ភេសជ្ជៈ ប្រេងឥន្ទនៈ និងអចលនទ្រព្យ ស្ថិតនៅក្នុង​ខេត្តព្រះសីហនុ

 

លោក ទៀ វិចិត្រ កើតនៅថ្ងៃទី 1 ខែ01 ឆ្នាំ 1975 បច្ចុប្បន្នលោករស់នៅ ខេត្ត ព្រះ សីហនុ លោកបានរៀបអាពារពិពារ ជាមួយលោកស្រី ហេង គីម ជី កើតនៅឆ្នាំ ១៩៨២

 

 លោកឧកញ៉ា ទៀ វិចិត្រ ជា​កូនបង្កើតលោក ទៀ វិញ  អគ្គ​មេ​បញ្ជាការ​រង​ នៃ​កង​យោធ​ពល​ខេមរ​ភូមិន្ទ ​មេ​បញ្ជាការ​កង​ទ័ព​ជើង​ទឹក​ និង​ជា​អគ្គ​លេខា​ធិកា​រ នៃ​គណៈ​កម្មាធិការ​ជាតិ​សន្តិសុខ​លម្ហ​សមុទ្រ ម្ដាយរបស់លោកមានឈ្មោះ កាន់ ចន្ទ្រា និង​មានបងប្រុស​ឈ្មោះ ទៀ សុខា

មេបញ្ជាការរង​យោធា​ជើង​ទឹក លោកក៏ត្រូវជាក្មួយរបស់សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ

 

ឧកញ៉ា ទៀ វិចិត្រ ជាអគ្គនាយកក្រុមហ៊ុនទូកល្បឿនលឿន GTVC Speedboat Cambodia ដែលមុខរបរនេះមានភាពល្បីល្បាញ និងជាមុខរបរដែលបានធ្វើឲ្យមហាជនស្គាល់លោកតាមរយៈការបញ្ជូនអូប័រពេទ្យល្បឿនលឿន និងក្រុមការងារសង្គ្រោះ អ្នករងគ្រោះផ្សេងៗនៅតាមកោះ ភ្ញៀវទេសចរ និងអ្នកនេសាទជាដើម

 

 

តួនាទីការងារ

១.លោកជាប្រធានសមាគមភ្នាក់ងារដឹកជញ្ជូនទេសចរណ៍ជលយាន ខេត្តព្រះសីហនុ

២.អនុប្រធានកិត្តិយស​ សាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ

៣.ប្រធានសាខា គណបក្សប្រជាជនកម្ពុជា ភ្នាក់ងារដឹកជញ្ជូនទេសចរណ៍ជលយាន ខេត្តព្រះសីហនុ ចំណុះគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្ដ

៤.ប្រធាន​ក្រុមមនុស្ស​ធ​ម៌​អូរ​បី(O3) 

៥. សមាជិក​យុវជន​គណបក្ស​ប្រជាជន​កម្ពុជា ខេត្ត​ព្រះសីហនុ


Comments