ប្រវត្តិខេត្តបន្ទាយមានជ័យ
១. សាវតា
ឈ្មោះបន្ទាយមានជ័យ
មកពីការសម្គាល់បន្ទាយនៃកងទ័ពអំឡុងទសវត្សរ៍ទី៨០ បូកមានជ័យ មានន័យថា
ឈ្នះឬជោគជ័យ។ គឺជោគជ័យតាំងពីយុទ្ធនាការរដូវក្តៅឆ្នាំ១៩៨៤-៨៥ មក
ទើបរដ្ឋអំណាចសម័យសាធារណរដ្ឋប្រជាមានិតកម្ពុជា បង្កើតខេត្តបន្ទាយមានជ័យជាខេត្តទី២២
ក្នុងឆ្នាំ១៩៨៧ និងសម្ពោធដំណើរការឆ្នាំ១៩៨៨។
ការបង្កើតខេត្ត ភូមិសាស្ត្រ
រដ្ឋបាលនិងពលរដ្ឋ៖
ខេត្តបន្ទាយមានជ័យ
បង្កើតឡើងដោយអនុក្រឹត្យច្បាប់លេខ៣២ ក្រ.ច ចុះថ្ងៃទី២៣ ខែមករា
ឆ្នាំ១៩៨៧ របស់ក្រុមប្រឹក្សារដ្ឋ និងកំណត់ព្រំប្រទល់ខេត្ត
ដោយអនុក្រឹត្យលេខ ១០ អនក្រ ចុះថ្ងៃទី៤ ខែមេសា ឆ្នាំ១៩៨៧
របស់ក្រុមប្រឹក្សារដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រជាមានិតកម្ពុជា។
ខេត្តនេះ
ត្រូវប្រកាសឲ្យដំណើរការការងារ (សម្ពោធខេត្ត) ជាផ្លូវការថ្ងៃទី៧ ខែមករា
ឆ្នាំ១៩៨៨ ក្រោមអធិបតីលោក ប៊ូ ថង អនុប្រធានក្រុមប្រឹក្សារដ្ឋមន្ត្រី។
ខេត្តនេះ ត្រូវបំបែកពីអតីត ៥ស្រុកខាងជើងខេត្តបាត់ដំបង មុនឆ្នាំ១៩៨៨
បូកស្រុកបន្ទាយអម្ពិល នៃអតីតខេត្តសៀមរាប-ឧត្តរមានជ័យ។
ខេត្តនេះមានចម្ងាយ ៣៥៩គម
ភាគពាយ័ព្យរាជធានីភ្នំពេញ។ មានព្រំប្រទល់ខាងកើតជាប់នឹងខេត្តសៀមរាប
ខាងលិចជាប់នឹងប្រទេសថៃ ខាងជើងជាប់នឹងខេត្តឧត្តរមានជ័យ
និងជាប់នឹងប្រទេសថៃ ខាងត្បូងជាប់នឹងខេត្តបាត់ដំបង។
ព្រំប្រទល់ជាប់នឹងប្រទេសថៃ ប្រវែង១៥៣គម ដែលមានស្រុកម៉ាឡៃ ក្រុងប៉ោយប៉ែត ស្រុកអូរជ្រៅ
ស្រុកស្វាយចេក ស្រុកថ្មពួក។
ភូមិសាស្ត្រការគ្រប់គ្រងរដ្ឋបាល
ខេត្តមានផ្ទៃសរុប ៦៦៧៩គីឡូម៉ែត្រក្រឡា។ រដ្ឋបាលខេត្តចែកជា២ក្រុង
គឺក្រុងសិរីសោភ័ណនិងក្រុងប៉ោយប៉ែត និង៧ស្រុក គឺស្រុកមង្គលបូរី
ព្រះនេត្រព្រះ ភ្នំស្រុក អូរជ្រៅ ស្វាយចេក ថ្មពួកនិងម៉ាឡៃ។ ក្រុង-ស្រុកទាំង ៩
ចែកចេញជា ១០សង្កាត់ និង ៥៥ឃុំ។
គិតចាប់តាំងពីដំណើរការរដ្ឋបាលខេត្តពីថ្ងៃទី៧
ខែមករា ឆ្នាំ១៩៨៨ មក ខេត្តបន្ទាយមានជ័យ មានថ្នាក់ដឹកនាំ
(ប្រធានគណៈកម្មាធិការប្រជាជន, អភិបាលខេត្ត)
ចំនួន១១រូបហើយ ដែលរួមមាន ១- សមមិត្ត អ៊ិត លឿ (១៩៨៨-១៩៩២) ២- លោក ម៉ោញ កុសល
(១៩៩២-១៩៩៤) ៣- លោក ដូង ខែម (១៩៩៤-១៩៩៩) ៤- លោក ថាច់ ឃន (១៩៩៩-២០០៤) ៥- លោក ហេង
ចាន់ថា (២០០៤- ២០០៦) ៦- លោក អន ស៊ុ (២០០៦-២០០៨) ៧- លោក អ៊ុង អឿន (២០០៨- ២០១៣) ៨-
លោក ទ្រី ណារិន (២០១៣) ៩- លោក គោស៊ុ សារឿត (២០៣-២០១៦) ១០- លោក សួន បវរ
(២០១៦-២០១៩) និង ១១-លោក អ៊ុ រាត្រី (២០១៩- បច្ចុប្បន្ន)៕
២. ថ្នាក់ដឹកនាំ
និងឥស្សរជនជាន់ខ្ពស់ ចាប៉ពីបង្កើតខេត្តដល់បច្ចុប្បន្ន
-ឯកឧត្តម អ៊ិត លឿ (១៩៨៨-១៩៩២)
-ឯកឧត្តម ម៉ោង កុសល (១៩៩២-១៩៩៤)
-ឯកឧត្តម ដួង ខែម (១៩៩៤-១៩៩៨)
-ឯកឧត្តម ថាច់ ឃន (១៩៩៩-២០០៤)
-ឯកឧត្តម ហេង ចន្ថា (២០០៤-២០០៦)
-ឯកឧត្តម អន ស៊ុំ (២០០៨-២០០៨)
-ឯកឧត្តម អ៊ុង អឿន (២០០៨-២០១៣)
-ឯកឧត្តម ទ្រី ណារិន (២០១៣)
-ឯកឧត្តម គោស៊ុំ សារឿត (២០១៣-២០១៦)
-ឯកឧត្តម សួន បវរ (២០១៦-២០១៩)
-ឯកឧត្តម អ៊ុំ រាត្រី (២០១៩-បច្ចុប្បន្ន)
Comments
Post a Comment