ប្រវត្តិ សង្ខេប លោកស្រី យ៉ិនទៀង ពុទ្ធិរស្មី-History of Mrs. YENTIENG Puthirasmey by សង្ខេប Sangkeb

 

លោកស្រី យ៉ិនទៀង ពុទ្ធិរស្មី


លោកស្រី យ៉ិនទៀង ពុទ្ធិរស្មី ត្រូវបានព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ត្រាស់បង្គាប់ តែងតាំង ជារដ្ឋលេខាធិការ នៃក្រសួងការបរទេស និង សហប្រតិបត្តិការអន្តរជាតិ។ នេះបើយោងតាម ព្រះរាជក្រឹត្យ ចុះថ្ងៃទី ២២ ខែសីហា ឆ្នាំ២០២៣។

 

លោកស្រី យ៉ិនទៀង ពុទ្ធិរស្មី កើតនៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ១៩៨៧ នៅរាជធានីភ្នំពេញ លោកស្រីគឺជាកូនរបស់ លោក ឱម យ៉ិនទៀង ទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកកម្មពិសេស និងជា ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ។

 

បងប្រុស របស់លោកស្រី យ៉ិនទៀង ពុទ្ធិរស្មី គឺលោក យ៉ិនទៀង ពុទ្ធិរិទ្ធ កើតនៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ១៩៨៣ កំពុងបម្រើការងារនៅក្រោមដំបូលអង្គភាពជាមួយឪពុករបស់លោកស្រី ក្នុងតួនាទីជាអនុប្រធានអង្គភាពប្រឆាំងអំពើពុករលួយ។

មុនទទួលបានតួនាទីជាអនុប្រធានអង្គភាពប្រឆាំងអំពើពុករលួយ លោក យ៉ិនទៀង ពុទ្ធិរិទ្ធ មានតួនាទីជាឧបការីនៃអង្គភាពប្រឆាំងអំពើពុករលួយ ដែលបានតែងតាំង កាលពីឆ្នាំ២០១៦។

 

លោក យ៉ិនទៀង ពុទ្ធិរិទ្ធ

ចំណែកបងប្រុស ម្នាក់ទៀត របស់លោកស្រី យ៉ិនទៀង ពុទ្ធិរស្មី ក៏ធ្លាប់បម្រើការងារនៅអង្គភាពប្រឆាំងអំពើពុករលួយនេះដែរ គឺលោក យ៉ិនទៀង ពុទ្ធិរ៉ា កើតនៅថ្ងៃទី១៤ ខែមករា ឆ្នាំ១៩៨៥ ។ លោក យ៉ិនទៀង ពុទ្ធិរ៉ា ត្រូវបានព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា តែងតាំងជាឧបការីនៃអង្គភាពប្រឆាំងអំពើពុករលួយ ដែលមានឋានៈស្មើអនុរដ្ឋលេខាធិការ កាលពីឆ្នាំ២០១៦។ ក្រោយមក លោកក៏បានផ្លាស់ប្ដូរភារកិច្ច និងត្រូវបានតែងតាំងមុខតំណែងជារដ្ឋលេខាធិការនៃក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ កាលពីអំឡុងខែវិច្ឆិកា ឆ្នាំ២០២០ រហូតដល់អាណត្តិទី៧ លោក យ៉ិនទៀង ពុទ្ធិរ៉ា ក៏បានបន្តជារដ្ឋលេខាធិការនេះដដែល។   

លោក យ៉ិនទៀង ពុទ្ធិរ៉ា និង ភរិយា

       

លោកស្រី យ៉ិនទៀង ពុទ្ធិរស្មី បានរៀបអាពាហ៍ពិពាហ៍ ជាមួយលោក សាន់ហ្វត ដេវិត និងមានកូនជាចំណងដៃចំនួន១នាក់។

 

ប្រវត្តិការសិក្សា

លោកស្រី យ៉ិនទៀង ពុទ្ធិរស្មី បានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រផ្នែកគ្រប់គ្រងពាណិជ្ជកម្មអន្តរជាតិ ពីសាកលវិទ្យាល័យមេគង្គកម្ពុជា នៅឆ្នាំ ២០១៤ និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកពាណិជ្ជសាស្រ្ត ពីសាកលវិទ្យាល័យ IIC នៃបច្ចេកវិទ្យា នៅឆ្នាំ ២០២១។

ក្រៅតែពីភាសាខ្មែរដែលជាភាសាកំណើត គឺលោកស្រី ចេះភាសាអង់គ្លេស

 

 

ប្រវត្តិការងារ

 

លោកស្រី យិនទៀង ពុទ្ធិរស្មី ទទួលបានការតែងតាំងជារដ្ឋលេខាធិការក្រសួងការបរទេស កាលពីអំឡុងខែកុម្ភៈ ឆ្នាំ២០២២ ហើយនៅក្នុងអាណត្តិទី៧ លោកស្រី នៅតែរក្សាមុខតំណែងនេះដដែល ដោយទទួលជួយរដ្ឋមន្ត្រី និងថ្នាក់ដឹកនាំពាក់ព័ន្ធលើការងារអង្គការអន្តរជាតិ ជួយសម្របសម្រួលការងារទំនាក់ទំនងជាមួយគណៈកម្មាធិការជាតិប្រឆាំងអំពើភេរវកម្ម និង ជាអនុប្រធាន ក្រុមការងារចុះជួយសង្កាត់បឹងកក់ទី២។

(ខែ កុម្ភៈ ២០២២ | បច្ចុប្បន្ន រដ្ឋលេខាធិការ នៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ)

 

ខែ ធ្នូ ២០១៧ | ២០២២ នាយកខុទ្ទកាល័យ នៃខុទ្ទកាល័យ ឯកឧត្តមបណ្ឌិតទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានអង្គភាពប្រឆាំងអំពើពុករលួយ។

 

ខែ កញ្ញា ២០២១ | បច្ចុប្បន្ន សមាជិក នៃក្រុមការងារបម្រើការងារនៅក្នុងកម្មវិធីគំនិតផ្តួចផ្តើមជាសកល ដើម្បីប្រយុទ្ធប្រឆាំងនឹងអំពើភេរវកម្មនុយក្លេអ៊ែរ Global Initiative to Combat Nuclear Terrorism (GICNT)

 

ខែ មេសា ២០២០ | បច្ចុប្បន្ន មន្រ្តីបង្គោល ក្នុងការចាប់ផ្តើមដំណើរការវេទិកាសម្របសម្រួលប្រឆាំងភេរវកម្មជាសកល (Global Counter-Terrorism Coordination Platform)

 

ខែ វិច្ឆិកា ២០១៧ | បច្ចុប្បន្ន សមាជិក នៃក្រុមការងារបច្ចេកទេសអន្តរក្រសួងប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម។

 

ខែ មីនា ២០១៤ | ២០១៧ អនុប្រធាននាយកដ្ឋាន នៃលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិប្រឆាំងភេរវកម្ម។

 

នៅ ខែកញ្ញា ២០១៥ | បច្ចុប្បន្ន សមាជិក នៃគណៈកម្មការទទួលបន្ទុករៀបចំ និងសម្របសម្រួលវេទិកាស្តាប់អ្នកជំនាញស្តីពីចលនា ISIS (ISIL)

 

ចាប់តាំងពី ខែមករា ២០១៥ | បច្ចុប្បន្ន លោកស្រី បានចូលរួមកិច្ចប្រជុំ, សិក្ខាសាលា, វេទិកា ជាមួយការិយាល័យ​ប្រឆាំង​ភេរវកម្ម​របស់​អង្គការសហប្រជាជាតិ (UNOCT), ប្រឆាំងអំពើហឹង្សាជ្រុលនិយម (CVE)

 

នៅខែតុលា ២០១១ | ២០១៤ ជាមន្រ្តី នៃអង្គភាពប្រឆាំងអំពើពុករលួយ។

 

គ្រឿងឥស្សរិយយស

មេដាយមុនីសារាភ័ណ្ឌ ថ្នាក់អស្សឬទ្ធិ (ឆ្នាំ២០១៨)

មេដាយប្រាក់ការងារ (២០១៧)

លោកស្រី យ៉ិនទៀង ពុទ្ធិរស្មី នឹង ឪពុក (ឱម យ៉ិនទៀង)









លោកស្រី យ៉ិនទៀង ពុទ្ធិរស្មី និង គ្រួសារ

លោកស្រី យ៉ិនទៀង ពុទ្ធិរស្មី និង សាមី សាន់ហ្វត ដេវិត


លោកស្រី យ៉ិនទៀង ពុទ្ធិរស្មី

លោកស្រី យ៉ិនទៀង ពុទ្ធិរស្មី និង ស្វាមី សាន់ហ្វត ដេវិត

លោកស្រី យ៉ិនទៀង ពុទ្ធិរស្មី


Via: mfaic+sangkeb

Comments