ប្រវត្តិ សង្ខេប លោក ប៊ូ ឡាំ-History of Bou lam by សង្ខេប Sangkeb


លោក ប៊ូ ឡាំ អតីត​តំណាងរាស្ត្រ​ខេត្តរតនគិរី និងជាសមាជិកគណៈកម្មការទី៤ នៃរដ្ឋសភា បានទទួលមរណភាព នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២២ ដោយរោគាពាធ នៅប្រទេសវៀតណាម

ជីវប្រវត្តិ​របស់​លោក ប៊ូ ឡាំ​

លោក ប៊ូ ឡាំ កើត​នៅ​ថ្ងៃទី​០១ ខែមករា ឆ្នាំ​១៩៥៥ នៅ​ភូមិ​កា​ចូ​ន ឃុំ​កា​ចូ​ន ស្រុក​វើ​ន​សៃ ខេត្តរតនគិរី​។​

លោក ប៊ូ ឡាំ បាន​រៀប​អាពាហ៍ពិពាហ៍​នៅ​ឆ្នាំ​១៩៨០ នៅ​ភូមិ​ប៉ុង ឃុំ​ប៉ុង ស្រុក​វើ​ន​សៃ ខេត្តរតនគិរី ភរិយា​ឈ្មោះ ហេង ខាំ​ពង្ស​(​មានកូន​០៤​នាក់​)​មាន​ឪពុក​ឈ្មោះ ថាវ ប៊ូ និង​ម្តាយ​ឈ្មោះ ណា​ង ដាំ និង​មាន​បងប្អូន​០៤​នាក់ ប្រុស​០៣​នាក់​(​ស្លាប់​ម្នាក់​)​។​

ឆ្នាំ​១៩៦៦: មាន​តួនាទី​ជា​ប្រធាន​កុមារ​តស៊ូ​បដិវត្តន៍​នៅ​ភូមិ​កា​ចូ​ន ឃុំ​កា​ចូ​ន ស្រុក​វើ​ន​សៃ ខេត្តរតនគិរី​។​

​ឆ្នាំ​១៩៧០: ចូលធ្វើ​យោធា​នៅ​ស្រុក​វើ​ន​សៃ​។​

ឆ្នាំ​១៩៧៤: រត់​ទៅ​ប្រទេស​វៀតណាម​ដោយសារ​ខ្មែរក្រហម​សម្លាប់​មនុស្ស​។​

​ឆ្នាំ​១៩៧៨: ចូល​បំរើកងទ័ព​រណសិរ្ស​សាមគ្គី​សង្គ្រោះ​ជាតិ​កម្ពុជា​។​

ឆ្នាំ​១៩៧៩: ធ្វើការ​នៅ​អគ្គ​ភស្តុភារ នៃ​ក្រសួងការពារជាតិ ភ្នំពេញ​។​

ឆ្នាំ​១៩៨០: ចូល​វគ្គ​បំប៉ន​វិស័យ​យោធា​រយៈពេល​០៩​ខែ នៅ​សាលា​ជើងគោក​ភ្នំពេញ​។​

ឆ្នាំ​១៩៨២: ចូលរៀន​នៅ​សាលា​បំពេញវិជ្ជា​មជ្ឈិម​ភ្នំពេញ​។​

ឆ្នាំ​១៩៨៦: ប្រឡង​ជាប់​ទុតិយភូមិ និង​បន្ត​ការសិក្សា​មធ្យម​ជាន់ខ្ពស់​កងទ័ព​កម្ពុជា នៅ​ទីក្រុង​ហាណូយ ប្រទេស​វៀតណាម រយៈពេល​០៣​ឆ្នាំ​។​

ឆ្នាំ​១៩៨៨: ត្រឡប់​មកពី​ទីក្រុង​ហាណូយ ចូលធ្វើការ​នៅ​ក្រសួងការពារជាតិ​ដដែល រហូតដល់​ឆ្នាំ​១៩៩០ ជា​ប្រធាន​មន្ទីរ​នយោបាយ​ស្នងការ​បច្ចេកទេស​ក្រសួងការពារជាតិ​។​

ឆ្នាំ​១៩៩០: រដ្ឋាភិបាល​បាន​ប្រគល់​តួ​នាទី​មក​ធ្វើជា​ប្រធាន​មន្ទីរ​ពាណិជ្ជកម្ម​ខេត្តរតនគិរី​។​

ឆ្នាំ​២០០៥: មាន​តួ​នាទី​ជា​អភិបាលរង​ខេត្តរតនគិរី​។​

ឆ្នាំ​២០០៩: មាន​តួនាទី​ជា​សមាជិក​ក្រុមប្រឹក្សា​ខេត្តរតនគិរី​។​

-​ថ្ងៃទី​២៥ ខែមេសា ឆ្នាំ​២០១២: មាន​តួនាទី​ជា​សមាជិក​រដ្ឋសភា​ប្រចាំ​មណ្ឌល​ខេត្តរតនគិរី​។​

ឆ្នាំ​២០១៧: រាជរដ្ឋាភិបាល​បាន​បំពាក់​ឋានន្តរសក្ដិ​កិត្តិយស​ថ្នាក់​ឧ​ត្ត​ម​សេនីយ៍​ទោ​។​

​ថ្ងៃទី​០៥ ខែកញ្ញា ឆ្នាំ​២០១៨: ចូលកាន់​តំណែង​ជា​តំណាងរាស្ត្រ​អាណត្តិ​ទី​៦ប្រចាំ​មណ្ឌល​ខេត្តរតនគិរី នៅ​២៧ ខែកញ្ញា ឆ្នាំ​២០១៩​។​

 

 

លោក ប៊ូ ឡាំ បានទទួល​មរណភាព ដោយមាន​ជំងឺ​រោគាពាធ កាលពី​វេលា​ម៉ោង​១២​និង​១២​នាទី​រសៀល ថ្ងៃទី​១២ ខែកញ្ញា ឆ្នាំ​២០២២ នៅក្នុង​មន្ទីរពេទ្យ​នៃ​ប្រទេស​វៀតណាម

សូមជូនកុសល សូមវិញាណក្ខណ ឯកឧត្តម បានបដិសន្ធិ ក្នុងឋានសុគតិភព កុំបីឃ្លាងឃ្លាតឡើយ

 

 

 

Photo: Department of Information Ratanakiri

Via: https://www.kampucheathmey.com/local-news/373001


Comments